ខេត្តកំពង់ធំ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាបន្ទាប់ពីមេរោគកូវីដ១៩រីករាលដាលបានធ្វើឱ្យអសកម្មភាពមួយចំនួនមិនថាកម្ពុជា ឬ ប្រទេសដទៃទេ ហើយចំពោះវិស័យបរិស្ថានក៏បានទទួលរងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្តែចាប់ពីបានស្គាល់ស្ថានភាពធូរស្បើយបន្ទាប់ររាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ជូនពលរដ្ឋទូទាំងប្រទេសរួចមក យើងអាចពង្រឹង និងបន្តសកម្មភាពឱ្យកាន់តែសកម្មជាងមុនក្នុងការគ្រប់គ្រងបរិស្ថានក្នុងខេត្តបន្ថែមទៀត។

ការថ្លែងរបស់ ឯកឧត្តមរដ្ឋលេខាធិការបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។
ឯកឧត្តម សៅ សុភាព បានបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខក្រសួងបរិស្ថាន មានគម្រោងនឹងរៀបចំទីលានគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្កើតឱ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីចម្រោះទឹកកខ្វក់ឱ្យបានស្អាតមុនពេលបង្ហូរទឹកចូលក្នុងស្ទឹងសែន។ ក្រៅពីនេះ ក្រសួងបរិស្ថានក៏នឹងរៀបចំបំពាក់អំពូលសូឡាដើម្បីបំភ្លឹផ្លូវក្នុងក្រុងកំពង់ធំ នាពេលខាងមុខ។
ឯកឧត្តម ចាន់ តារា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលបានសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ពិសេសទៅលើកិច្ចការពាធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការទប់ស្កាត់នូវរាល់ការបំពុលបរិស្ថាន ការបំផ្លាញធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងក្នុងពិធីនេះដែរថាការងារសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងៗ រួមមានកិច្ចការពារ អភិរក្ស និងពង្រឹងការអនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ការធានានូវគុណភាពបរិស្ថានល្អនៅតាមទីប្រជុំជន ការចូលរួមគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្នាន ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណជន សំដៅសម្រេចបាននូវគោលបំណងរួមមួយរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31