កិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 8 កុម្ភៈ, 2022នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការសិក្សា ចងក្រងទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំមកហើយនៅក្នុងតំបន់អភិរក្សក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានក្នុងភូមិសាស្ត្រខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំអន្តរក្រសួងនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកព្រឹទ្ធសភា និងឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាអញ្ជើញពីអន្តរក្រសួង ព្រមទាំងអភិបាលនៃគណៈអភិបាលខេត្តទាំង ៤ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។