ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា «ក្រសួងបរិស្ថានប្រកាសបន្តគាំទ្រ សមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ»។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជាគណៈធិបតី ក្នុងកម្មវិធីសមោសរប្រមូលមូលនិធិរបស់សមាគមអៃរាវត្តា នាល្ងាចថ្ងៃទី១២ កុម្ភៈ ២០២២ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេសសត្វដំរី គឺជាបេសកកម្មដ៏ធំរបស់ក្រសួងបរិស្ថាន។ ដំរីគឺជាសត្វកម្រ និងជិតផុតពូជ ដែលបច្ចុប្បន្ននេះ នៅ ក្នុង ប្រទេសកម្ពុជា ដំរី អាស៊ី មានចំនួនប្រមាណ ចន្លោះ ពី ៤០០ ទៅ ៦០០ ក្បាល ដែល ភាគ ច្រើន រស់នៅ ក្នុង តំបន់ ជួរ ភ្នំ ក្រវាញ តំបន់ ខ្ពង់រាប ខាង ជើង ទន្លេសាប និង តំបន់ ទេសភាព ខ្ពង់ រាប ភាគ ខាង កើត ដែល ជា តំបន់ ជីវៈ ចម្រុះ ដ៏ សម្បូរ បែប ប្រព័ន្ធ អេកូទ្បូស៊ី និង មាន ទីជម្រាល អំណោយ ផល ដល់ ការ រស់នៅ របស់ សត្វ ដំរី និង សត្វ ព្រៃ ផ្សេងៗ ទៀត។ ចំណែក ដំរី ស្រុក ត្រូវ បាន ប៉ាន់ស្មាន ថា មាន ចំនួន ប្រមាណ ជាង ៧០ ក្បាលតែប៉ុណ្ណោះ ដែលទាមទានូវការការពារ និងអភិរក្ស។ ហេតុនេះ ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្ដប់លើផ្ទៃដីជាង៧,៣លានហិកតា នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្លាយជាទីជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដំរី ដែលត្រូវការទីជម្រកដែលមានផ្ទៃដីធំ និងមានប្រភពចំណីជាដើម។

ក្រសួងបរិស្ថានបានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ «សមាគមអភិរក្សដំរីអៃរាវត្តា»។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ