ឯឝឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែតុលានេះ បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបានជ័យលាភីឆ្នើមក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នៅរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងដោយមានការចូលរួមប្រមាណ៣០០នាក់ដែលជាសិស្សានុសិស្សឆ្នើមទាំង៣៤វិទ្យាល័យក្នុងរាជធានីភ្នំពេញ នាយកវិទ្យាល័យ និងអាណាព្យាបាល។
ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង ឯកឧត្តមសាយ សំអាល់ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់សិស្សានុសិស្សទាំងអស់ដែលបានទទួលជ័យលាភីឆ្នើមក្នុងការប្រឡងឆ្នាំ២០១៧ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំគុណដល់លោកគ្រូអ្នកគ្រូ និងអរគុណដល់ឪពុកម្តាយដែលជាសរសទ្រូង ជាក្បូនដ៏រឹងម៉ាំនិងជាថ្នាលក្នុងការបណ្តុះសិស្សានុសិស្ស។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការស្វ័យសិក្សារៀនសូត្រតាមបច្ចេកវិទ្យាដែលសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវបានតាមរយៈ ហ្គូហ្គល (Google) ឬក៏យូធូប (Youtube)ដែលនឹងផ្តល់ចំណេះដឹងទូលំទូលាយ ហើយអាចឱស្វែងយល់ពីបញ្ហាជាច្រើនដែលកើនជុំវិញខ្លួនរបស់យើងទាំងក្នុងប្រទេស ឬក្នុងពិភពលោកទាំងមូល។ ឯកឧត្តមបានលើកឡើងពីភាពជោគជ័យរបស់អ្នកសិក្សាជាច្រើននៅលើសកលលោកដែលបានចំណាយពេលសិក្សារៀនសូត្រដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងស្វែងយល់ ហើយទទួលបានជោគជ័យក្នុងការសិក្សា និងអាជីព។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តរបស់សិស្សានុសិស្សទាំងអស់ដែលនឹងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យគួរតែរកការងារធ្វើទន្ទឹមនឹងការសិក្សារៀនសូត្រដែលនឹងឱ្យសិស្សានុសិស្សស្គាល់គ្នាក្នុងសង្គម និងអាចធ្វើការនិងប្រាស្រ័យទាក់ទងក្នុងការងារ។

យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើរឱ្យសិស្សានុសិស្សនិងអង្គពិធីទាំងមូលឱ្យចេះប្រែក្លាយឧបសគ្គទៅជាឱកាស ហើយថា ភាពរឹងម៉ាំរបស់កម្ពុជាគឺមិនមែនពឹងអាស្រ័យលើកម្លាំងបាយនោះទេ គឺកម្លាំងខួក្បាល។ នៅចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលដែលមានរយៈពេលប្រមាណ១ម៉ោងកន្លះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីឆ្នើម និងសម្ភារៈការរិយាល័យដល់វិទ្យាល័យដែលមានសិស្សទទួលពិន្ទុខ្ពស់ជាងគេបង្អស់ផងដែរ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប