ខេត្តសៀមរាប.លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាឌិការក្រសួងបរិស្ថាន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ដែលរៀបចំឡើងដោយក្រុមការងារ បច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងមានការសហការយ៉ាងជិតស្និទ្ធពីអង្គការរីខុហ្វ ដែលវត្តមានលោក លោកស្រី សមាជិកក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន តំណាងអង្គការរីខុហ្វ(RECOFTC) លោក លោកស្រី និងសមាជិកស្រ្តីបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើនរូបចូលរួម នាថ្ងៃទី២១ខែមីនាឆ្នាំ២០២២។

លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា៖ក្រៅពីការយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការ ក្រសួងបរិស្ថានក៏បានគិតគូរផងដែរពីសមភាពក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការចងក្រងសហគមន៍តំបន់ការពារធម្មជាតិ ដែលធ្វើឡើងក្នុងគោលបំណង សំខាន់ គឺ ១)ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និង ២) ចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ព្រមទាំងបង្កើតមុខរបរផ្សេងៗទៀតស្របតាមលក្ខខណ្ឌរបស់សហគមន៍នីមួយៗ ដែលក្នុងនោះ ការរួមបញ្ចូលនូវការបង្កើនចំណេះដឹងដល់សមាជិកសហគមន៍ ជាពិសេសសមាជិកស្រ្តី ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងសមត្ថភាពស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ស្របទៅតាមភាពរីកចម្រើននៃសង្គមជាតិ។ហើយគ្រូបង្គោលយេនឌ័រ របស់យើងនឹងសម្របសម្រួល និងធ្វើបទបង្ហាញចែករំលែកជូនដល់សិក្ខាកាមទាំងអស់ ឱ្យយល់ដឹងស៊ី ជម្រៅពីទស្សនទានយេនឌ័រ និងបរិបទនៃការគ្រប់គ្រងប្រកបដោយសមភាពយេនឌ័រ ដើម្បីសហការក្នុងការគាំទ្ររាល់សកម្មភាពដែលជំរុញឱ្យមានការចូលរួម និងបង្កើននូវការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនក្នុងការអភិវឌ្ឍខ្លួន គ្រួសារ ស្ថាប័ន និងសង្គមជាតិ។

គួសបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនេះមានរយៈពេល(០៣ថ្ងៃ)រៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងមានការសហការយ៉ាងជិតស្និទ្ធពីអង្គការរីខុហ្វ (RECOFTC) ក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមលើការបញ្ជ្រាបយេនឌ័រ ការពង្រឹងសិទ្ធិអំណាចសហគមន៍ និងតួនាទីពលរដ្ឋសកម្ម ពិសេសការផ្សារភ្ជាប់ទំនាក់ទំនង និងការធ្វើការក្នុងភាពជាដៃគូក្នុងការជំរុញឱ្យមានសមភាពយេនឌ័រ ការពង្រឹងអំណាចស្រ្តី និងការឆ្លុះបញ្ចាំងពីតួនាទីយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប