អង់គ្លេស៖ បរិមាណការបំពុលបរិយាកាសនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនៅសប្តាហ៍នេះ បានឈានដល់កម្រិតគ្រោះថ្នាក់ដែលពលរដ្ឋម្នាក់ៗបាននិងកំពុងដកដង្ហើមជាមួយជាតិពុលដែលជាសារធាតុគ្រោះថ្នាក់ណែនាំដោយអង្គការសុខភាពពិភពលោក។

ការសិក្សាដោយមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង់គ្លេសបានឱ្យដឹងថាសារធាតុម្យ៉ាដែលកំពុងបណ្តែតខ្លួនក្នុងទីក្រុងឡុងមានឈ្មោះថា PM2.5 ដែលគេស្គាល់ថាជាសារធាតុគ្រោះថ្នាក់បំផុតមួយ។ ក្នុងចំណោមប្រជាជនទីក្រុងឡុងដ៍ទាំងអស់ ប្រជាជនប្រមាណជិត៨លាននាក់ដែលស្មើនឹង៩៥% បានស្រូបសារធាតុគ្រោះថ្នាក់នេះមិនតិចជាង៥០%នោះទេ។ សារធាតុដែលកំពុងហោះហើរក្នុងរាជធានីឡុងដ៍នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពជាទំងន់ ជាពិសេសកុមារៗទាំងរយៈពេលខ្លីនិងយូរអង្វែង។ 

អ្នកជំនាញបានលើកឡើងថា ចំនួនស្ទើរពាក់កណ្តាលនៃសារធាតុពុលនេះ គឺមកពីក្រៅទីក្រុង ហើយសារធាតុពុលនេះគឺមកពីសំណឹកកង់យាន្តយន្ត ការចាប់ហ្វ្រាំងឡាន ការធ្វើសំណង់ និងការដុតអុស៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ