ក្រុមការងាររៀបចំគោលនយោបាយយុទ្ធសាស្រ្តដាំឈើលើដីឯកជន និងការដាំឈើនៅទីប្រជុំជននិងទីធ្លាសាធារណៈនៃក្រសួងបរិស្ថាន សហការជាមួយអង្គការ FAO បានរៀបចំសិក្ខាសាលាស្តីពីការផ្តើមនិងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ គមម្រោងលើកកម្ពស់ ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់អភិក្រមនវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សិក្ខាសាលាដែលប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វេ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រោមក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងសាលារាជធានីភ្នំពេញ សាលកវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍ UNDP, ADB, Worldbank, SDC, GGGI, CSIP ជាច្រើនរូបទៀត។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១)ជូនដំណឹងដល់ភាគីពាក់ព័ន្ធ និងដៃគូ អំពីវិធីសាស្រ្ត លទ្ធផលរំពឹងទុក និងការអនុវត្តគម្រោង ២)ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ៣)ដើម្បីពិភាក្សាអំពីរបៀបបង្កើត និងទទួលគំនិតផ្តួចផ្តើមរួមមួយ និង៤)ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសម្រាប់ឆ្ពោះទៅមុខ អនុសាសន៍គោលនយោបាយលើដើមឈើធនធានក្រៅព្រៃឈើ សម្រាប់កម្ពុជា៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ