ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាដែលចង់រុញប្រទេសពីកសិកម្មទៅជាប្រទេសឧស្សាហកម្ម ពិតជាត្រូវការថាមពលដែលមានតម្លៃថោក និងជឿទុកចិត្តបានដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ ហើយដើម្បីរក្សាកំណើននៃការវិនិយោគ គឺត្រូវតែរក្សាឱ្យបាននៅសន្តិសុខថាមពល។ នេះគឺជាថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីចុះអនុស្សរណៈរវាងក្រុមហ៊ុនDEVENCO និង ក្រុមហ៊ុនENGIE GLOW នៅសណ្ឋាគារឡឺរ៉ូយ៉ាល់(Le Royal)ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១០ ខែតុលានេះ។

ក្រុមហ៊ុនទាំងពីរនេះ គឺនឹងចាប់ដៃក្នុងការវិនិយោគអគ្គិសនីដើរដោយថាមពលព្រះអាទិត្យក្នុងទំហំ៣០-៥០មេហ្គាវ៉ាត់នៅក្នុងនៅក្នុងខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងថាមពលឧស្ម័នគឺជាជម្រើសមួយបែបទៀតដែលមិនប៉ះពាល់ដល់បរិស្ថានខណៈដែលថាមពលទាំងពីរនេះអាចជំនួសការប្រើប្រាស់ថាមពលប្រេងឥន្ទនៈបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងថាបច្ចុប្បន្នប្រទេសធំៗលើសកលលោកបានងាកមកប្រើប្រាស់ថាមពលដែលកើតឡើងវិញដើម្បីជំនួសថាមពលដែលមិនកើតឡើងវិញក្នុងទិសដៅកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា