នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នេះនៅប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់នៅក្នុងជំនួបនេះថា មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន ៣ គឺ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញផលិតផលសហគមន៍មូលដ្ឋាន ដូចជា អង្ករ (blueberry rice) ស្វាយចន្ទី និងចេក ការលក់ឥណទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងការអភិវឌ្ឍទេសចរណ៍។ ល្គឹកណាប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយអំពីកិច្ចការអភិរក្សបានឡើយ។

លោកស្រី Timsin Ballard បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងគោលដៅ និងគោលបំណងរបស់មូលនិធិ BLF ហើយលោកស្រីនឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមានក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនេះ៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ