ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។

ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់និស្សិត និងក្រុមគ្រួសាររបស់និស្សិតដែលទទួលបានជ័យលាភី។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ គឹជាធនធានដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គលពីព្រោះថាមានតែការប្រើប្រាស់ខួរក្បាលតែប៉ុណ្ណោះដែលនឹងរុញកម្ពុជាឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ហើយការសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាមូលដ្ឋានមួយដែលនឹងអនុញ្ញាតឱ្យអ្នកសិក្សាទាំងឡាយតាមទាន់បរិបទសង្គមពិភពលោកដែលកំពុងតែវិវឌ្ឍឥតឈប់ឈរ៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ