ក្រសួងបរិស្ថាន បន្តដាំកូនឈើ១៥០០០ដើម នៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សេន ណាសុី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅភូមិទី៦ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានចូលរួមការពារនិងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តសៀមរាន ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម សេន ណាសុី បានលើកឡើងថាការដាំស្តារឡើងវិញដើមឈើនៅតំបន់ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ស្របនឹងការប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទថែភពផែនដី ដើម្បីសុខភាពយើង ដែលបំផុសគំនិតចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ដែលជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកថាការចូលរួមពីអ្នកពាក់ព័ន្ធដាំស្តារព្រៃលិចទឹក គឺការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែលការដាំស្តារឡើងវិញនៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប រៀបចំក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានកូនឈើ១៥០០០ដើម រួមមានដើមសណ្តាន់ និងម្តេញ នៅលើដីចំនួន៣៥ហិកតា។

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាំស្តារព្រៃលិចទឹកនៅតំបន់៣នៃបឹងទន្លេសាប លើកទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានកូនឈើចំនួន២០០០ដើម លើដីទំហំ៥ហិចតា៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង