នៅរសៀលថ្ងៃទី១៧និង១៨ ខែតុលា ឆ្នាំ២០១៧ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់សាស្ត្រាចារ្យ និងនិស្សិតនៅសាលាជាតិកសិកម្មព្រែកលៀប ចំនួន១៩៣នាក់  ដើម្បីបង្កើនសមត្ថភាពនិងការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព លោក ឡាំ ខ័នណាឬទ្ធិ នាយករងសាលាជាតិកសិកម្មព្រែកលៀប និងលោក ស៊ុ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ចំណេះដឹងសំខាន់ៗស្តីពីការប្រែប្រួលអាកាសធាតុ បានផ្តោតទៅលើ ១)មូលហេតុ និង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ២) ការឆ្លើយតបរបស់ថ្នាក់ជាតិ និងអន្តរជាតិ ៣) ជម្រើសបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ៤) ជម្រើសកាត់បន្ថយ ៥) ធីសាស្រ្តគណនាដានកាបូន និង៦) ការគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុ ដែលបង្ហាញដោយមន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន