យើងអាចបើកដំណើរការសាលារៀន ក៏ដូចជាប្រទេសឡើងវិញបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល។

ព្រះសីហនុ ៖ លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ នៅសាលាមត្តេយ្យក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ លោកជំទាវ ឌិត នីតា បានសម្តែងនូវសេចក្តីសប្បាយរីករាយត្រេកអរ ដែលបានមកជួបក្មួយៗជាថ្មីម្តងទៀតនៅទីនេះ។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ អាណាព្យាលបាល ជាពិសេសក្រុមការងារ ដែលបានជួយក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាមត្តេយ្យនេះ ឱ្យមានកម្រិតស្តង់ដារសាលាមេត្រីបរិស្ថាន ដោយកុមារា កុមារីទាំងអស់គ្នា បានរៀនសូត្រដូចសាលានៅក្នុងទីក្រុងដែរ។ លោកជំទាវ បានបញ្ជាក់ឱ្យដឹងថា យើងអាចបើកដំណើរការសាលារៀន ក៏ដូចជាប្រទេសឡើងវិញបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល។
យោងតាមការបញ្ជាក់ពីលោកស្រី គល់ សុភាព នាយិកាសាលាមត្តេយ្យក្រុងព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នសាលាមានអគារសិក្សាចំនួន៣ខ្នង ស្មើនឹង៧បន្ទប់ សិស្សសរុបចំនួន២៨៨នាក់ ស្រី១៤១នាក់ មានថ្នាក់រៀនចំនួន៦ថ្នាក់ (កម្រិតទាបចំនួន១ថ្នាក់ មានសិស្សចំនួន៦០នាក់ ស្រី៣០នាក់ កម្រិតបឋមចំនួន១ថ្នាក់ មានសិស្សចំនួន៣៧នាក់ ស្រី១៤នាក់ និងកម្រិតខ្ពស់ចំនួន៤ថ្នាក់ មានសិស្សចំនួន១៩២នាក់ ស្រី៩៨នាក់) មានគ្រូបង្រៀនសរុបចំនួន១១នាក់ ស្រី១១នាក់ និងនាយិកា១នាក់ ។

សាលារៀនបានរៀបចំកសាងឲ្យមានសោភ័ណភាព ជាសាលាមេត្រីបរិស្ថាន ដោយមានការៀបចំបន្ទប់រៀន និងថ្នាក់រៀន បានស្អាត មានច្បារ សួនកម្សាន្ត និងដើមឈើព័ទ្ធជុំវិញថែមទៀតផង។ សមិទ្ធផលនៅក្នុងសាលារៀនទាំអស់នេះកើតឡើង ដោយមានការឧបត្ថម្ភពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ និងការចូលរួមចំណែកពីសប្បុរសជន លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសហគមន៍។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ