លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២២ប្រធានបទ «វិនិយោគលើនិរន្តភាពធនធានធម្មជាតិ ជីវៈចម្រុះ ជាការវិនិយោគលើអនាគតកុមារគ្រប់រូប”” Investing on the sustainability of natural resources and biodiversity is investing future for all children”ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កូន ក្មួយ នៃមហាគ្រួសារក្រសួងបរិស្ថាន យ៉ាងច្រើនកុះក នាព្រឹកថ្ងៃសៅរ៍ទី១១ ខែមិថុនា ឆ្នាំ២០២២ ។

ការរៀបចំ «ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២២» ប្រារព្ធឡើងក្នុងគោលបំណង៖

• ចូលរួមអបអរសារទរក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា និងបង្កើនទំនាក់ទំនងនិងសាមគ្គីភាពរវាងមន្រ្តីរាជការ និងកូនៗមន្រ្តីរាជការក្រសួងបរិស្ថាន

• បញ្ជ្រាបចំណេះដឹងស្តីពីបរិស្ថាន បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារតូចៗដែលនឹងក្លាយទៅជាអ្នកបន្តវេន និងជាអនាគតអ្នកដឹកនាំវ័យក្មេង ក្នុងកិច្ចការពារ និង អភិរក្សធម្មជាតិ ជាពិសេសផ្តោតទៅលើសត្វស្លាបទឹក និងត្រីដែលជិតផុតពូជ

• បំផុសភាពក្លាហានឱ្យកុមារហ៊ានបង្ហាញចេញនូវការយល់ដឹងពីកំណើត អំពីគុណតម្លៃ សារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថាន ចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបជាពិសេសទំលាប់នៃការរស់នៅតាមគន្លងថ្មីនៃការការពារពីការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា កម្មវិធីនេះបានរៀបចំដោយមាន ការបង្ហាញវីដេអូខ្លីស្តីពីការអប់រំបរិស្ថាន ចំណេះដឹងសុខភាពមាត់ធ្មេញ និងការធ្វើអនាម័យ។ការទស្សនាតាមស្តង់មន្ទីរពិសោធន៍ (មីក្រូទស្សន៍) Poster លើតុស្តីពីការញែកសំរាម និងធុងសំណល់គ្រោះថា្នក់

ស្តង់ធនធានជីវៈចម្រុះ (សំណាកជីវៈចម្រុះ) ស្តង់អប់រំបរិស្ថាន និងធនធានធម្មជាតិ ស្តង់បង្ហាញពីផូស៊ីល ស្តង់កំសាន្តសម្រាប់កុមារគូរមុខ, កាច់ប៉េងប៉ោង ,គំនូរនិងផាត់ពណ៌រូបភាព,ផ្គុំរូប ល្បែងបោះបាល់ និងបណ្តើរបាល់ និងស្តង់និទានរឿងបែបអប់រំ (story telling )អំពីធនធានធម្មជាតិ និងជីវៈចម្រុះ ផងដែរ ៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី