បាងកក៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនៃក្រសួងបរិស្ថាន បានចូលរួមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១២ របស់គណៈកម្មការទន្លេមេគង្គ (MRC RSF#12) ស្តីពីដោះស្រាយបញ្ហាប្រឈមពីការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ នៅទីក្រងបាងកក ប្រទេសថៃ។ ប្រតិភូប្រទេសកម្ពុជា ដែលក្នុងនោះ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក.) បានដឹកនាំប្រតិភូកម្ពុជា សរុប ១១រូប ពីអន្តរក្រសួង រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. វេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Saravuth Cheavaprasert អគ្គលេខាធិការរង ការិយាល័យធនធានធម្មជាតិ និងទឹក (ONWR) នៃប្រទេសថៃ និង លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីប្រតិភូតំណាងប្រទេសជាសមាជិក អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិទ្យាស្ថានសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC សរុប២៥០រូប។ គោលបំណងនៃវេទិកាគឺដើម្បី៖ (១) ផ្តល់ជាវេទិកាសម្រាប់គណៈកម្មការទន្លេមេគង្គក្នុងការចាប់ផ្តើមការងារសិក្សារួមគ្នា ដែលបានឯកភាពគ្នារវាងគណៈកម្មការទន្លេមេគង្គ និងភាគីចិន (២) ពិភាក្សាអំពីវិធីនៃការចែករំលែកព័ត៌មាន និងសម្របសម្រួលការងារប្រតិបត្តិការទំនប់បណ្តាក់លើដងទន្លេ និង (៣) ប្រមូលមតិយោបល់ និងអនុសាសន៍ពីអ្នកពាក់ព័ន្ធចម្រុះ ដើម្បីលើកកម្ពស់ការគ្រប់គ្រងជលផលឆ្លងដែន និងការផ្តល់សេវាកម្មសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងបរិបទមានការអភិវឌ្ឍលឿន និងការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ