ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថានបានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំលើកទី៥ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះ រួមមាន៖ (១)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជុំទី១០ របស់កម្ពុជា ដើម្បីដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) និង (២)-ការពិនិត្យ និងពិភាក្សាដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំផ្ទាល់ជាមួយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាន សម្រាប់ការរៀបចំរបាយការណ៍ជុំទី១០ របស់កម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន និងក្រុមការងារទាំងអស់ដែលបានចូលរួមសហការ និងខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តចូលរួមសហការ និងខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព និងនិរន្តភាព ដើម្បីកម្ពុជាអាចត្រូវបានដកចេញពីបញ្ជីប្រផេះ។ ជាមួយគ្នានេះផងដែរ, ឯកឧត្តមប្រធានអនុគណៈកម្មាធិការចំពោះកិច្ច ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលធ្វើការងារលើវិស័យពាក់ព័ន្ធនឹងបទល្មើសដែលមានហានិភ័យក្នុងការសម្អាតប្រាក់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន និងផ្តល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងបន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដោយផ្តោតជាសំខាន់លើបច្ចេកទេសស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ៕

រូបថតក្រសួងយុត្តិធម៌

ព័ត៌មានបន្ថែម

ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស