ខេត្តព្រះសីហនុ៖លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៏មានបរិស្ថាន បានអញ្ជើញបើក“វេទិកាយុវជនជជែកពិភាក្សាអំពី(បរិស្ថាន ឆ្នាំ២០២២)”ដែលមានការចូលរួមពីលោក ឌឹម វី នាយករងរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាបេក្ខជនមកពី វិទ្យាល័យក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ជាច្រើនរូប នាថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ។

មានប្រសាសន៍ក្នុងវេទិកានេះលោកស្រី មាស ច័ន្ទធីតា អគ្គនាយករង បានលើកឡើងថា៖បញ្ហាបរិស្ថាន គឺជាបញ្ហាសាកលដែលថ្នាក់ដឹកនាំពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំប្រទេសកម្ពុជា បានកំពុងរួមគ្នាយកចិត្តទុកដាក់គិតគូរ ដោះស្រាយបញ្ហាដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងសុខភាពរបស់មនុស្សសត្វនៅលើភពផែនដី។ ការអប់រំ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗស្ដីពីបញ្ហាបរិស្ថាន គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់ចំណេះដឹង និងកែប្រែនូវចំណេះដឹងទាំងនេះទៅជាការប្រតិបត្តិបរិស្ថានល្អដែលចូលរួមកាត់បន្ថយបញ្ហាបរិស្ថាន។ ហើយវេទិកានេះក៏ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗដើម្បីគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក និងចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណៈជនទូទៅថែមទៀតផង។

គួរបញ្ជាក់ថាវេទិកានេះរៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថានក្នុងគោលបំណងដូចខាងក្រោម៖បញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថានបន្ថែមដល់យុវជន តាមរយៈការផ្តល់ឱកាសដល់យុវសិស្សក្នុងការសិក្សាស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់យុវសិស្សនៅតាមវិទ្យាល័យក្នុងការសិក្សាស្រាវជ្រាវស្វែងរកអំណះអំណាងតាមបែបវិទ្យាសាស្រ្ត សំដៅចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងការរស់នៅដោយចីរភាព៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប