សិក្ខាកាមដែលជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន១០០នាក់ ទទួលបានការបណ្ដុះបណ្ដាលស្ដីពី«ការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យបរិស្ថាន» ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ពិធីបើកវគ្គបណ្តុះបណ្តាល បានប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី និងសិក្ខាកាមជាច្រើនរូបទៀត។

ឯកឧត្តម សុខ គាង បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានយល់ឃើញ និងចាត់ទុកធនធានមនុស្ស ជាធាតុចូលមិនអាចខ្វះបានក្នុងការអនុវត្តការងារយុទ្ធសាស្ត្ររបស់ក្រសួង រួមមាន៖ ១)ការធ្វើទំនើបកម្មស្ថាប័ន ២)កិច្ចគាំពារបរិស្ថាន ៣)ការអភិរក្សជីវចម្រុះ និង៤)ការរស់នៅដោយចីរភាព និងរដ្ឋបាលទំនើប។ ដើម្បីឈានទៅសម្រេចគោលដៅនៃការអភិវឌ្ឍមនុស្ស ឬធនធានមនុស្ស ក្រសួងបរិស្ថានបានចាត់ទុកការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យបរិស្ថាន ជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់ និងរដ្ឋបាលទំនើប ក្នុងខណៈពេលដែលក្រសួងនៅមានចំនួនមន្ត្រីរាជការ បំពេញការងារមិនទាន់គ្រប់គ្រាន់ បើធៀបនឹងភាពទទួលខុសត្រូវវិសាលភាពការងារ និងដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ និងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ ការកសាងសមត្ថភាព ឬការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ឯកទេស ត្រូវបានក្រសួងចាត់ទុកជាយន្តការអាទិភាពក្នុងការផលិតធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ តាមទស្សនវិស័យ «បង្កើនធនធានមនុស្សដែលមានចំណេះដឹងពហុវិស័យ ទៅបំពេញនិងបម្រើដល់ផ្នែក/វិស័យដែលមិនមាន ឬមានមន្ត្រីមិនគ្រប់គ្រាន់»។

គួរបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងចែកជា០២វគ្គ (វគ្គ១ និងវគ្គ២) ដោយមានប្រធានបទផ្សេងគ្នា តាមជំនាញក្នុងវិស័យបរិស្ថាន។ ក្នុងនោះ វគ្គ១ ចាប់ផ្តើមពីថ្ងៃទី១៥-១៩ ខែសីហា ឆ្នាំ២០២២ នឹងសិក្សាលើប្រធានបទ៖ ១)រដ្ឋបាល ហិរញ្ញវត្ថុ ធនធានមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ ២)កិច្ចគាំពារបរិស្ថាន ៣)ការវាយតម្លៃផ្នែកផលប៉ះពាល់បរិស្ថាន និង៤)ការងារអប់រំ និងការផ្សព្វផ្សាយបរិស្ថាន។ វគ្គ២ នឹងចាប់ផ្តើមនៅ ថ្ងៃទី២២-២៦ ខែសីហា ឆ្នាំ២០២២ នឹងសិក្សាលើប្រធានបទ៖ ១)តំបន់ការពារពារធម្មជាតិ ២)សហគមន៍មូលដ្ឋាន និង៣)ការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com