ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជប៉ុន រយៈពេល១ឆ្នាំ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេង (Young Leaders Program) ជួបសំណេះសំណាល និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលមានឱកាសបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវស្វែងយល់ពីអ្វីជាភាពជាអ្នកដឹកនាំ រៀនស្តាប់ថ្លឹងថ្លែងអំពីបញ្ហា និងសិក្សាស្វែងយល់អំពីដំណោះស្រាយ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

ឯកឧត្តម សាយ សំអាល់ បន្តថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ សម្រាប់ជាប្រយោជន៍ដល់ការ​អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​ គ្រួសារ និងសង្គមជាតិ ជាពិសេស​ ត្រូវរៀនសូត្រពីគេ​ ដើម្បី​យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព​ មុខរបរ​ និងការងារ​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន