នៅវេលាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងប្រធានកិច្ចប្រជុំ បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំអន្តររដ្ឋាភិបាលទី១៩ នៃបណ្តាញត្រួតពិនិត្យអាស៊ីតបរិយាកាស អាស៊ីខាងកើត (The Nineteenth Session of the Intergovernmental Meeting on the EANET (IG19)) ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពិធីបើកកិច្ចប្រជុំមានការចូលរួមដោយលោកស្រី Isabelle Louis អនុប្រធានការិយាល័យថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ និងលោកបណ្ឌិត Kazuhiko SAKAMOTO អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវការបំពុលខ្យល់អាស៊ី (ACAP)។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យលើលទ្ធផលការងាររបស់បណ្តាញត្រួតពិនិត្យអាស៊ីតបរិយាកាសអាស៊ីខាងកើត ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០១៦ និង២០១៧ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិការបស់លេខាធិការដ្ឋាន EANET សម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ ខាងមុខ។

សមាជិកចូលរួមក្នុងកិច្ចប្រជុំនេះមានចំនួន៥៣ នាក់ តំណាងពីប្រទេសជាសមាជិក EANET ចំនួន១៣ ប្រទេស រួមមាន៖ ប្រទេស កម្ពុជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ វៀតណាម ថែ ហ្វីលីពីន មីយ៉ាន់ម៉ា ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុងហ្គោលី រ៉ុស្សី និងលេខាធិការដ្ឋាន EANET នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ និង ACAP៕​

ព័ត៌មានបន្ថែម

ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស