ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុង ពិធី សម្ភោធគម្រោងស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (International Climate Initiative Sustainable Consumption and Production Asia ហៅកាត់ថា IKI SCP Asia) ជំហានទី២ នៅប្រទេសកម្ពុជា និងប្រទេសថៃ និងការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជាការក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាព ថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការ WWF កម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគមន៍មូលដ្ឋាន ជាច្រើនរូបចូលរួម នាល្ងាចថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ ថា ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព(SCP) គឺជាផ្នែកសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបញ្ចេញកាបូនតិចរយៈពេលវែងរបស់ប្រទេសកម្ពុជា និងជាវេទិកាមួយសម្រាប់ការផ្សព្វផ្សាយបន្ថែមអំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមចំណែកពីគ្រប់វិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងសុខុមាលភាពសង្គមរបស់កម្ពុជាដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគុណភាពបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តម ក៏បានសំណូមពរផងដែរ ដល់តួអង្គពាក់ព័ន្ធសំខាន់ៗរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ផលិតករ អង្គការសង្គមស៊ីវិល និងជាពិសេសសហគមន៍ ចូលរួមគាំទ្រលើការអនុវត្ត SCP តាមរយៈគម្រោង និងផែនទីបង្ហាញផ្លូវខាងលើ ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។

គម្រោង IKI SCP Asia នេះមានគោលបំណងចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងបង្កើនសមត្ថភាពបន្ស៊ំា និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគាំទ្រ និងអនុវត្តទៅលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងផលិតកម្មនិរន្តភាព ទៅនឹងការប្រើប្រាស់ប្រកប ដោយទំនួលខុសត្រូវ ដើម្បីកែប្រែឥរិយាបថរបស់អ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបរិស្ថាន ដោយមានអង្គការ WWF ជាស្ថាប័នអនុវត្ត និងមានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រោមជំនួយឧបត្ថមពីមូលនិធិផ្តួចផ្តើមដើម្បីអាកាសធាតុអន្តរជាតិ (International Climate Initiative) របស់ក្រសួងបរិស្ថាន អភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងកិច្ចការពារអ្នកប្រើប្រាស់ (BMUV) នៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល៤ ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ ដល់២០២៥។

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com