អញ្ជេីញ​ចូលរួមថ្លែង​សុន្ទរកថា​​ក្នុងពិធី​បិទ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​​សន្និសីទ​អន្តរគណបក្ស​អន្តរជាតិ​ក្រោម​ប្រធាន​បទ​ គោល​នយោបាយ​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ដែល​បានប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី​ ​ឯកឧត្តម​ សាយ​ សំអាល់​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​គូសបញ្ជាក់​ថា​ ដោយ​មាន​សុខសន្តិភាព​ពេញ​លេញ​ និង​ការ​អភិវឌ្ឍ​លេី​គ្រប់​វិស័យ​ ទេីប​កម្ពុជា​អាច​ចូលរួម​​យ៉ាង​សកម្ម​ជា​មួយ​សហគមន៍​អន្តរជាតិ​ ​ក្នុងកិច្ចគាំពារបរិស្ថាន​ ការ​អភិរក្ស​ជីវ:ចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។ ក្រៅពី​ការ​លេីក​ឡើង​អំពីទិសដៅ​សំខាន់​ៗ​នៃ​របៀបវារៈ​គោល​នយោបាយ​​បរិស្ថាន​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក៏ដូច​ជា​សមិទ្ធផល​នានា​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​វិស័យ​បរិស្ថាន​ ​ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ច្បាស់​អំពី​ជំហរ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុងការ​បង្កេីនប្រភពថាមពលស្អាត​ ជំរុញ​ការ​វិនិយោគ​បៃតង​ និង​ការគាំទ្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ ដេីម្បី​រួម​គ្នា​កសាង​ពិភពលោក​មួយ​ប្រកប​ដោយភាព​បៃតង​ស្រស់​ បរិស្ថាន​ល្អ​ស្អាត​ធន់នឹង​ការ​ប្រែប្រួល​​អាកាសធាតុ​ និង​អព្យាក្រឹត​កាបូន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31