នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល នារដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដើម្បីពង្រឹង និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតមួយទៀត។

ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមករវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង និងកំណត់ទិសដៅអនុវត្តបន្ត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ កិច្ចសហប្រតិបត្តិការ ដែលអនុវត្តជាសកម្មភាព ជាអាទិភាព ដូចជាគម្រោងផ្តួចផ្តើមការរៀបចំរថយន្តដឹកជញ្ជូនសិស្ស ដោយប្រើអគ្គិសនី ការជំរុញប្រសិទ្ធភាពថាមពលនៅតាមខ្នងផ្ទះ និងការប្រើប្រាស់ថាមពលសូឡា សម្រាប់បំភ្លឺនិងបូមទឹក នៅតាមសហគមន៍តំបន់ការពារធម្មជាតិជាដើម។ ជាការឆ្លើយតប លោកបណ្ឌិត Frank Rijsberman បានបង្ហាញការគាំទ្រ ហើយបានលើកឡើងថា ភាគីទាំង២ នឹងពិនិត្យសិក្សាបន្ថែម ដើម្បីជំរុញឱ្យមានការអនុវត្តជាក់ស្តែងនៅពេលខាងមុខ។

សូមបញ្ជក់ថា ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិងកំពុងចូលរួមកម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សកល នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ប្រតិភូកម្ពុជានឹងចូលរួមកិច្ចប្រជុំចំនួន៣ទៀត រួមមាន៖៖ ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ២.កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើការអភិវឌ្ឍន៍បៃតង ផងដែរ៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ