ក្រោមប្រធានបទ «ចក្ខុវិស័យបរិស្ថាន និងប្រវត្តិសាស្រ្តយោធា៖តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះច្រើនយ៉ាងសំឡូត»ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០២២នេះ។ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថានចាត់ទុកថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានេះគឺជាការរៀបចំឧទ្យាន ដែលរួមមានហេដ្ឋារចនាសម្ពន័្ធនានា ដែលបម្រើអោយវិស័យទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តយោធា និងសង្គមវប្បធម៌ ដែលជាកំលាំងចលករជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ជាងនេះទៅទៀត តំបន់ប្រវត្តិសាស្រ្តយោធា បង្កើតឡើងដើម្បី១-ការពារ និងអភិរក្ស តឹងតាងប្រវត្តិសាស្រ្តយោធា ដែលមានខ្សែសង្វាក់ពាក់ពទ្ធ័វិស័យការពារជាតិ និងបូរណភាពដែនដី ២-ឆ្លុះបញ្ចាំងអោយឃើញកេរតំណែល ដែលជាប្រវត្តិសាស្រ្តនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ៣-ជាកន្លែងសិក្សាស្រាវជ្រាវ លើកកម្ពស់ស្មារតី និងឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការពារសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ។

ព័ត៌មានបន្ថែម

កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ