នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស.) បានបើកកិច្ចប្រជុំស្តីពី “ការគ្រោងចំណូល និងចំណាយ ឆ្នាំ២០២៣” នៅទីស្តីការក្រសួងបរិស្ថានដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ម.ប.ស. និងក្រុមការងាលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម (ល.គ.ម.ប.ស.) ជាច្រើនរូបទៀត។