នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានយុវជន និងមន្ត្រីរាជការវ័យក្មេងប្រកបដោយសក្ដានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ការអភិឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងសភាពការណ៍នៃការវិវឌ្ឍសកល ព្រមទាំងភូមិសាស្រ្តនយោបាយ ដែលទាមទាឱ្យកម្ពុជា យកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍធនធានយុវជន និងមន្ត្រីរាជការ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើប្អូនៗជ័យលាភីទាំងអស់ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងក្នុងជីវិត ត្រូវចេះថែរក្សាសុខភាព រក្សាឱ្យបាននូវតម្លៃជាមន្រ្តីរាជការនិងប្រជាជនខ្មែរ ឧស្សាហ៍ព្យាយាម បើកចិត្តឱ្យទូលាយ រក្សាភាពថ្លៃថ្នូ ភាពទន់ភ្លន់តែមិនទន់ជ្រាយ និងចេះបត់បែន។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ នាពេលនេះ មានចំនួន ១៦នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍ Australia Awards Scholarship មានចំនួន ៤០នាក់៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន