ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចពិភាក្សាលើកិច្ចសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសនៃក្រសួងបរិស្ថាន និងក្រុមការងារGGGI សរុបចំនួន៣០រូប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារសម្រេចបានរបស់ GGGI ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ២). ការរៀបចំយន្តការអនុវត្តគម្រោង និងកំណត់ជនបង្គោលសម្រាប់កិច្ចសហការអនុវត្តគម្រោងជាក់លាក់ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគម្រោងវិនិយោគនាពេលអនាគត សរុបចំនួន១៣ និង៣). ពង្រឹងភាពជាដៃគូរវាងក្រសួងបរិស្ថាន និង GGGI។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារ GGGI និងកិច្ចសហប្រតិបត្តិការជារួមជាមួយក្រសួងបរិស្ថាន រួមមាន៖ ១). គម្រោងទាំងអស់គួរបន្ស៊ីជាមួយគោលនយោបាយនិងអាទិភាពការងារដែលមានស្រាប់ ២). សកម្មភាពគម្រោងជៀសវាងការជាន់គ្នាជាមួយគម្រោងផ្សេងទៀត ដែលបាននិងកំពុងអនុវត្ត និងអាចបន្សីការងារជាមួយគ្នាទៅវិញទៅមក ៣). ក្រសួងបរិស្ថានបន្តសហការជាមួយ GGGI ធ្វើការជាមួយដៃគូនានា ក្នុងទិសដៅសម្រេចបានគោលបំណងអាទិភាពរួម និង៤). ក្រសួងបរិស្ថាននឹងរៀបចំឱ្យមានបញ្ជីមន្រ្តីបង្គោលសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងចំនួន១៣៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ