ឆ្នេរចំការដូងទី៣ ស្ថិតដែនសមុទ្រកោះកុងក្រៅ
ថ្ងៃ អាទិត្យ, 22 មករា, 2023ឆ្នេរចំការដូងទី៣ ស្ថិតក្នុងភូមិសាស្ត្រភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។
កោះកុងក្រៅជាដែនកោះមួយដែរគ្របដណ្តប់ទៅដោយព្រៃឈើទាំងមូលនៃដីកោះ ហើយព្រៃឈើនៅតំបន់នោះភាគច្រើន គឺជាព្រៃស្រោង។ កោះកុងក្រៅមានឆ្នេរខ្សាច់ស្អាតៗ មានកន្លែងមើលផ្កាថ្ម និងនៅពេលអ្នកទេសចរណ៍ជិះទូកលេងជុំវិញកោះ អាចឃើញសត្វផ្សោតសមុទ្ទ លេងទឹកនៅពេលព្រឹកម៉ោងប្រមាណ៨-១០ព្រឹក។