រួមចំណែកក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាព
ថ្ងៃ អង្គារ, 28 កុម្ភៈ, 2023នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ 2023 មន្រ្តីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តព្រៃវែង ដឹកនាំដោយលោក ប៊ិន សំភា អនុប្រធានមន្ទីរ បានប្រគល់ធុងសំរាមចំនួន០២ និងចុះផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក រួមជាមួយការអប់រំបរិស្ថានដោយប្រើសម្ភារៈឧបទេស សៀវភៅរឿងនិទានបរិស្ថាន និងបណ្ណបរិស្ថាន នៅសាលាបឋមសិក្សា ព្រុំ សុនក្ដីកណ្ដាល។ កម្មវិធីផ្សព្វផ្សាយនេះមានការចូលរួមពីលោកស្រី នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ប្រភព៖ មន្ទីរបរិស្ថានខេត្តព្រៃវែង

ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
