នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថាន បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍វាយតម្លៃហានីភ័យថ្នាក់ជាតិលើការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យពាក់ព័ន្ធនឹងបទល្មើសបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសមាសភាពពីមន្ត្រីក្រសួងបរិស្ថាន​ និងតំណាងអន្តរក្រសួងនៃក្រុមការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថាន។ វិស័យការងារ ១៤ ក្នុងនោះទាក់ទងនឹងការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថានត្រូវបានកំណត់សម្រាប់ធ្វើការសិក្សា និងវាយតម្លៃពីហានិភ័យដែលនឹងចែកជា ៣ ដំណាក់កាល​​ គឺការកំណត់អត្តសញ្ញាណនៃកត្តាគំរាមកំហែង ការវិភាគ និងវាយតម្លៃ។ លទ្ធផលនៃរបាយការណ៍នេះនឹងជាធាតុចូលក្នុងការរៀបចំរបាយការណ៍វាយតម្លៃហានីភ័យថ្នាក់ជាតិ និងការរៀបចំយុទ្ធសាស្ត្រជាតុប្រឆាំងការសម្អាតប្រាក់។ ជាមួយគ្នានេះ ក្រុមការងារក៏បានអបអរសាទរដែលកម្ពុជាត្រូវបានអង្គការ FATF សម្រេចដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានីភ័យនៃការសម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការរៀបចំយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍ប្រឆាំងការសម្អាតប្រាក់។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ