ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក​បណ្ឌិត​ Sandy J. Andelman តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ​(WCS)​ ដេីម្បីពិភាក្សាលេីគំនិតផ្តួចផ្តេីមគម្រោង​មួយ​ ដែលនឹងទទួលការគាំទ្រពីមូលនិធីអាកាសធាតុបៃតង​។ ជំនួបខាងលេី​ បានពិភាក្សាផ្តោតសំខាន់លេីការងារ​ ចំនួន៣​ រួមមាន៖​ (១)ការផ្តល់​កម្ចីការប្រាក់ទាបជូនដល់ប្រជាសហគមន៍មូលដ្ឋាន​ តាមរយៈ​ធនាគារជាដៃគូក្នុងស្រុក​ (២)ការជួយការពារព្រៃឈេីឱ្យបានកាន់តែល្អ​ ដេីម្បីចូលរួមចំណែកក្នុងកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​និងការប្រែប្រួលអាកាសធាតុ​ និង(៣)ការផ្តល់ជាជំនួយបច្ចេកទេស​លេីការគ្រប់គ្រងឥណទានកាបូន។

ជំនួបនេះធ្វេីឡេីង​កំឡុងពេលឯកឧត្តម​រដ្ឋមន្រ្តី​អញ្ជេីញបំពេញបេសកកម្មផ្លូវការតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុង​លីប្រីវីល​ សាធារណរដ្ឋ​ហ្គាបុង​ ចាប់ពីថ្ងៃទី១-២​ ខែមីនា​ ឆ្នាំ២០២៣។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ