អ្នកវិទ្យាសាស្ត្ររកឃើញ៖ ហ្វូស៊ីលរបស់សត្វPenguin(ផេនខ្វីន)ប៉ុនខ្លួនមនុស្ស
ថ្ងៃ សុក្រ, 15 ធ្នូ, 2017អ្នកវិទ្យាសាស្ត្រជឿជាក់ថា សត្វបក្សីកាលពី៥៥លានឆ្នាំមុនមានទំហំប៉ុនមនុស្ស។ នេះគឺជាការអះអាងរបស់អ្នកវិទ្យាសាស្ត្រមួយក្រុមបន្ទាប់ពីបានរកឃើញហ្វូស៊ីលសត្វPenguin (ផេងខ្វីន)យក្សមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសញូវហ្សេលេន។ ដុំហ្វូស៊ីលដែលបន្សល់នេះ គឺបានមកពីសត្វដែលមានទំងន់ប្រមាណជិត១០០គីឡូក្រាម និងមានកម្ពស់ប្រហាក់ប្រហែលនឹងមនុស្សពេញវ័យម្នាក់។ អំនះអំណាងនេះ គឺផ្អែកលើការរកឃើញជើង និងស្លាបរបស់វាដែលបានជាប់ក្នុងសំណាកថ្ម។ ការរកឃើញថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ថាសត្វផេនខ្វីននោះបានរស់នៅលើភពផែនដីកាលពី៥៥លានឆ្នាំកន្លងទៅ ហើយវាក៏ជាការរកឃើញសត្វដែលមានអាយុកាលច្រើនជាងគេបំផុតផងដែរ។
ការរកឃើញនេះ មិនមែនជាលើកទី១ទេសម្រាប់អ្នកសិក្សាស្រាវជ្រាវ កន្លងទៅអ្នកស្រាវជ្រាវធ្លាប់បានរកឃើញហ្វូស៊ីលមានអាយុកាល២៥ លានឆ្នាំ ឬ៣០លានឆ្នាំកន្លងទៅដែរ ប៉ុន្តែការរកឃើញនេះពិសេសដោយសារ បានឃើញសត្វដែលមានអាយុកាលចាស់ជាងគេបង្អស់៕
https://news.nationalgeographic.com/

ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា

