នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត និងជាប្រធានក្រុមប្រឹក្សា PEMSEA បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីតំណាងប្រទេសនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ា តំណាងស្ថាប័នដៃគូ និងលេខាធិការដ្ឋាន PEMSEA សរុប២២ រូប។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងអនុម័តលើការងារមួយចំនួន ដែលរួមមាន ១. ក្របខណ្ឌនិងផែនការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧ ២.ការជ្រើសរើសនាយកប្រតិបត្តិរបស់ PEMSEA សម្រាប់អាណ្ណត្តថ្មី ឆ្នាំ២០២៤-២០២៦ ៣. យុទ្ធសាស្រ្តទ្រទ្រង់ដល់និរន្តរភាពនៃដំណើរការ និងការធ្វើបច្ចុប្បន្មភាពលក្ខន្តិកៈអភិបាលកិច្ចរបស់ PEMSEA ៤.វឌ្ឍនភាពការងាររបស់គម្រោងថ្នាក់តំបន់និង ៥. លើកកម្ពស់ការចូលរួមរបស់ PEMSEA នៅក្នុងវេទិកាអន្តរជាតិ និងតំបន់។

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន