វេទិកាជាតិប្លាស្ទិកលើកទី៣ ក្រោមប្រធាន «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ វេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Taninai Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Alissar Chaker ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងអ្នកសិល្បៈផងដែរ។

កម្មវត្ថុចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក៏ដូចជាបង្ហាញពីគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងផ្សព្វផ្សាយអាជីវកម្មវិលជុំប្រកបដោយភាពច្នៃប្រឌិតដែលចូលរួមដល់ការដោះស្រាយការបំពុលដោយប្លាស្ទិក។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងវេទិកាដ៏សំខាន់នេះ ហើយក៏សូមថ្លែងអំណរគុណដល់ស្ថាប័ន អង្គការដៃគូនានា ដែលតែងតែគាំទ្រក្រសួងបរិស្ថាន ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន ក៏ដូចជាការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា ក្រសួងបរិស្ថាន មិនអាចធ្វើទៅបានដោយម្នាក់ឯងនោះទេ គឺទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ វេទិកាជាតិប្លាស្ទិកលើកទី៣ នាពេលនេះ ឯកឧត្តម ជួប ប៉ារីស៍ សំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាយុវជន ជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ បន្តកិច្ចគាំទ្រសហការជាមួយក្រសួងបរិស្ថានបន្តទៀត ក្នុងការអនុវត្តកិច្ចការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត។
គួរបញ្ជាក់ឱ្យដឹងថា វេទិកាជាតិប្លាស្ទិកលើកទី៣ ក៏មានការផ្តល់ជូននូវបណ្ណសរសើរដល់រូបវន្តបុគ្គល និងនីតិបុគ្គល មួយចំនួន ដែលបានចូលរួមផ្តល់នូវគំនិតផ្តួចផ្តើម និងដំណោះស្រាយចំពោះបញ្ហាប្រឈមនៃសំណល់ប្លាស្ទិក ដែលជាប្រយោជន៍ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បី «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង» ។ ជាពិសេស មានការតាំងពិព័រណ៍ពីផលិតផលដែលច្នៃពីប្លាស្ទិក ការសម្តែងអប់រំអំពីប្លាស្ទិក ដូចជា ការបង្ហាញម៉ូតសម្លៀកបំពាក់កែច្នៃពីប្លាស្ទិក ការសម្តែងល្ខោនស្បែកតូច ការសម្តែងចម្រៀងចាប៉ីដងវែង ការសម្តែងរឿងអប់រំពីប្លាស្ទិក ការបង្ហាញពីសកម្មភាពនិងបទពិសោធនានា ក្នុងការកាត់បន្ថយប្លាស្ទិក ការផលិតសម្ភារៈពីប្លាស្ទិក និងការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។

គួររម្លឹកឱ្យដឹងថា វេទិកាជាតិប្លាស្ទិកលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៩ ក្រោមប្រធានបទ «សកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា»។ លើកទី២ នៅក្នុងឆ្នាំ២០២១ ក្រោមប្រធានបទ «សកម្មភាពអាទិភាពក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ហើយនឹងលើកទី៣ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com