ឥណ្ឌាដាក់សាកល្បងឱ្យប្រើប្រាស់ម៉ាស៊ីនកំចាត់ផ្សែងពុលនៅរដ្ឋធានីខណៈដែលផ្សែងកំពុងបំពុលខ្លាំង
ថ្ងៃ ព្រហស្បតិ៍, 21 ធ្នូ, 2017រដ្ឋាភិបាលឥណ្ឌា បានប្រើប្រាស់ម៉ាស៊ីនកំចាត់ផ្សែងពុលនៅក្នុងទីក្រុងញ៉ូដេលីខណៈដែលផ្សែងពុលកំពុងបំពុលបរិយាកាសពាសពេញទីក្រុង។ អាជ្ញាធរក្រុងរំពឹងថាវិធានការនេះនឹងអាចធ្វើឱ្យបរិយាកាសនៅក្នុងទីក្រុងមានភាពធូស្រាល។ ម៉ាស៊ីនបានបាញ់ផ្សែងទឹកយ៉ាងខ្លាំងឡើងទៅក្នុងបរិយាស។ ការចាត់វិធានការនេះគឺធ្វើឡើងខណៈដែលបរិយាកាសនៅទីក្រុងញ៉ូដេលីមានសារធាតុពុលដែលអង្គការសុខភាពពិភពលោកបានហាមប្រាម។
ម៉ាស៊ីននេះដែលមានរូបរាងដូចម៉ាស៊ីនផ្លុំសក់នេះ នឹងអាចដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។ អាជ្ញាធរគ្រោងនឹងដាក់ម៉ាស៊ីនប្រភេទថ្មីនេះ នៅតាមកន្លែងការដ្ឋាន និងកន្លែងជីករ៉ែដើម្បីកំចាត់ល្អងធូលី និងផ្សែងអព្ទ។ បើតាមការបញ្ជាក់ ម៉ាស៊ីននេះ មានតម្លៃប្រហែល៣ម៉ឺន១ពាន់ដុល្លារ៕