អាជីវករលក់ដូរផ្កា ចូលរួមក្នុងវេទិកាកេសរកូល ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេសបង្កាត់ពូជផ្កា
ថ្ងៃ អាទិត្យ, 9 មេសា, 2023ចាប់ពីតាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ដែលប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនភ្នំពេញ។ ក្នុងនោះផងដែរ ក្រសួងបរិស្ថានបានជំរុញឱ្យមានការ ចូលរួមឱ្យបានច្រើនកុះករ ដ្បិតថាការចូលរួមក្នុងវេទិកានេះនឹងផ្ដល់សារៈប្រយោជន៍ដល់ធនធានធម្មជាតិ យើងទាំងអស់គ្នា។ យ៉ាងណាមិញ អាជីវករលក់ដូរផ្កាត្រូវបានលើកទឹកចិត្តឱ្យចូលរួមកាន់តែច្រើន ដើម្បីស្វែងយល់ពីប្រភេទនានានៃផ្កាកេសរកូលកម្ពុជា។
ដោយឃើញនូវកង្វះខាតបែបនេះ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកចង់ឃើញអាជីវករចូលរួមឱ្យបានច្រើន និងជាប់លាប់នូវវេទិកាជាតិកេសរកូល។ អាជីវករគួរចូលរួមព្រោះ ក្នុងនោះពួកគេនឹងមានឱកាស បានយល់ដឹងកាន់តែច្រើនពី លក្ខខណ្ឌជីវសាស្ត្ររបស់កេសរកូល ជាពិសេសលក្ខណៈបច្ចេកទេសផ្សេង ៗអំពីការបង្កាត់ពូជថ្មីៗ តាមរយៈការផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ជាមួយអ្នកជំនាញជាដើម៕ អត្ថបទ៖ AMS