ពិព័រណ៍កេសរកូលកម្ពុជា ដែលបានរៀបចំឡើង ដោយក្រសួងបរិស្ថាន និងដៃគូ ដើម្បីអបអរសាទរវេទិកាជាតិកេសរកូលលើកទី៣ បានទទួលការចាប់អារម្មណ៍និងការចូលទស្សនាពីមហាជនយ៉ាងច្រើនកុះករនៅផ្សារទំនើបអ៊ីអនភ្នំពេញ។

ក្នុងរយៈពេល២ថ្ងៃដំបូង គឺនៅថ្ងៃទី ៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ មន្រ្តីរាជការ សិស្ស និស្សិត អ្នកអភិរក្ស អ្នកថតរូប សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋ បានមកប្រមូលផ្តុំគ្នា ចូលរួមយ៉ាងច្រើនកុះករ និងបានស្វែងយល់ពីសារៈប្រយោជន៍នៃការស្រាវជ្រាវ និងអភិរក្សធនធានជីវៈចម្រុះសម្រាប់ យើងទាំងអស់គ្នា។
សូមបញ្ចាក់ថា ពិព័រណ៍កេសរកូលកម្ពុជា ដើម្បីអបអរសាទរវេទិកាជាតិកេសរកូល លើកទី៣ រៀបចំឡើងរុយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សាទំនើបអ៊ីអន១ រាជធានីភ្នំពេញ ដោយមានព្រឹត្តិការណ៍ពិព័រណ៍កេសរកូលព្រៃ ការសម្ពោធសៀវភៅបន្លែផ្លែឈើកម្ពុជា ការដំដែងសិល្បៈការបង្ហាញម៉ូត និងការប្រគុំតន្រ្តីកម្សាន្តជារៀងរាល់ថ្ងៃ។

វេទិកាជាតិកេសរកូលជាតិនេះ រៀបចំឡើងគឺលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ ក៏ដូចជាគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ។ ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា។ ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងចុងក្រោយគឺ ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ