កណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ» ដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច មានទីតាំងផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ ។
បើតាមរបាយការណ៍បានឲ្យដឹងថា ហេដ្ឋចនាសម្ព័ន្ធនៃគម្រោងរួមមាន ៖
1 – អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ
2 – ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង
3 – អគារកំប៉ុស្ត អគារសម្រាប់ញែកសំណល់
4 – រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី៣-៤រណ្ដៅ (ជម្រៅពី៣-៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ
5 – ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ
6 – ប្រព័ន្ឋប្រមូលឧស្ម័នទីលាន
7 – តំបន់ទ្រនាប់ដែលមានការដាំដើមឈើ(គគីរ ឈើទាល អាកាស្យា)
8- ដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ដែលបម្រើឲ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ ជាមួយគ្នានេះ ទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។ល។

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង