រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានគណ:កម្មាធិការមូលនិធិបរិស្ថាននិងសង្គម ដោយមានការចូលរួមពីសមាជិក-សមាជិការនៃគណ:កម្មាធិការមូលនិធិបរិស្ថាននិងសង្គមមកពីស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន នៃគណ:កម្មាធិការមូលនិធិបរិស្ថាននិងសង្គម បានប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ “គោលនយោបាយ និងចក្ខុវិស័យ៥ឆ្នាំ ២០២៣-២០២៧ របស់មូលនិធិបរិស្ថាននិងសង្គម និងនីតិវិធីទាំង៥ រួមមាន:

១-នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រងមូលនិធិ និងគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិបរិស្ថាននិងសង្គម

២-នីតិវិធីហិរញ្ញវត្ថុសម្រាប់មូលនិធិបរិស្ថាននិងសង្គម

៣-នីតិវិធីលទ្ធកម្មសម្រាប់មូលនិធិបរិស្ថាននិងសង្គម

៤-នីតិវិធីប្រតិបត្តិក្នុងការប្រមូលចំណូលមូលនិធិបរិស្ថាននិងសង្គម

៥-នីតិវីធីប្រតិបត្តិសម្រាប់ការតាមដាន និងវាយតម្លៃគម្រោងដែលប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់របស់មូលនិធិបរិស្ថាននិងសង្គម ជាថវិកាបំពេញបន្ថែមឱ្យថវិកាជាតិ ដើម្បីរួមចំណែកស្តារធនធានបរិស្ថាន អភិរក្សជីវៈចម្រុះ កសាងប្រព័ន្ធរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធិភាពការងារ កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន និងរៀបចំផែនការប្រើប្រាស់ទឹកដីប្រកបដោយចីរភាព ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនខ្មែរគ្រប់រូប។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ