ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Rebekah BELL តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានជាមួយអង្គការអង្គការFAO លើគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត រួមមានគម្រោងមូនិធិ អាកាសធាតុបៃតង និងមូលនិធិបរិស្ថានសកល ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងធនធានធម្មជាតិការអភិរក្ស តំបន់ការពារ ការអភិរក្សជីវចម្រុះ ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ និង កម្មវិធី REDD+

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហញរបៀបវារៈនៃសកម្មភាពការងារ ជាអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងរយៈ ពេលខ្លី ដែលផ្តោតជាសំខាន់លើសកម្មភាព ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ដែលមានសិស្សានុសិស្សចំនួន៣,៧លាននាក់ ការអភិវឌ្ឍសហគមន៍តំបន់ការពារតាមរយៈការបង្កើត របៀងទេសចរធម្មជាតិ និងប្រវត្តិសាស្រ្ត ជីវភាពសហគមន៍ និងបង្កើតសហគមន៍អព្យាក្រិតការបូន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

 

លោកស្រី Rebekah BELL បានគាំទ្រយ៉ាងពេញទំហឹង នូវរបៀបវារៈជាអទិភាពរបស់ក្រសួងបរិស្ថាន ដែលតែងតែសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាព ក្នុងការអភិរក្ស ការពារព្រៃឈើ និងការកៀគរហិរិញ្ញប្បទានអាកាសធាតុពីប្រភពសំខាន់ៗ ហើយជា ការឆ្លើយតបទៅនឹងអាទិភាពរបស់រដ្ឋាភិបាល លោកស្រី Rebekah BELL បានបញ្ជាក់ថា FAO កម្ពុជា កំពុងរៀបចំក្របខណ្ឌកម្មវិធីប្រទេសថ្មី 2024 – 2028។

 

សូមបញ្ជាក់ជូនថា កិច្ចសហការណ៍រវាងក្រសួងបរិស្ថាន ជាមួយអង្គការ FAO គឺដើម្បីរៀបចំកម្មវិធីជាតិសម្រាប់មូលនិធិអាការធាតុបែតង កំណត់ស្ថាប័នជាតិឱ្យទទួលបានមូលនិធិផ្ទាល់ ពីមូលនិធិអាការធាតុបែតង និងគម្រោងកម្មវិធី REDD+

 

 

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ