រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Alissar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Alissar Chaker បានអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៧ និងបានជម្រាបជូននូវកម្មវិធីសំខាន់ៗ ដែលបាននឹងកំពុងសហការជាមួយក្រសួងបរិស្ថាន ក្នុងនោះរួមមានកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា គម្រោងការទប់ស្តាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ UNDP ក៏បាននឹងកំពុងរៀបចំកម្មវិធីសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៩ ដែលផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍ តាមរយៈគម្រោង REDD និងការប្រែប្រួលអាកាសធាតុ ដែលនឹងបន្ស៊ីគ្នាជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកស្រីបានបញ្ជាក់ជាថ្មីថា UNDP នឹងបន្តសហការជាមួយក្រសួងបរិស្ថានបន្ថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសពិភាក្សាលើកាងារ បន្ទាប់ពីបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូបន្ថែមទៀតលើយុទ្ធសាស្រ្តចំបងៗរបស់ក្រសួង ដើម្បីសម្រេចបានការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរៀបចំយុទ្ធសាស្រ្តរួម ដើម្បីកិច្ចការពារបរិស្ថាន និងលើកកំពស់ជីវភាពប្រពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី លើកបញ្ចាក់ពីការងារអទិភាពរបស់ក្រសួង ជាពិសេស គីការបង្កើតរបៀងអេកូទេសចរណ៍វប្បធម៍ ផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀតនៃតំបន់ការពារ ការបង្កើនគម្របព្រៃ តាមរយៈ ការដាំឈើ ដែលក្រសួងមានមហិច្ចតាផ្តល់កូនឈើ១លានដើម ជូនប្រជាពលរដ្ឋ សម្រាប់ដាំដុះដោយមិនគិតថ្លៃ ។ បច្ចុប្បន្ន ក្រសួងកំពុងបើកយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ដែលមានការអបអរសាទរ និងចូលរួមយ៉ាងច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប