ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងនូវការកោតសសើរដល់មន្ត្រីបម្រើការងារនៅមន្ទីរបរិស្ថាន ក៏ដូចជាប្រជាសហគមន៍ដែលកន្លងមកនេះ បានបំពេញតួនាទីបានយ៉ាងល្អ ក្នុងរយៈកាលកន្លងមកនេះ ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់បន្តអនុវត្តអាទិភាពការងារ ៣ចម្បងៗ ៖

១. ការគ្រប់គ្រងប្លាស្ទិក ចូលរួមចំណែកថែរក្សាបរិស្ថាន នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសារណៈសំខាន់មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ។

២. ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឲ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកាន់តំបន់រមណីយដ្ឋាននៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវីញទៅមក ។

៣. កត្តាផ្សពផ្សាយនូវសក្តានុបរិស្ថានទៅលើឆាកអន្តរជាតិនូវសមិទ្ធផលទាំងឡាយ តាមរយៈអ្នកចូលរួម ដែលនឹងប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកដឹកនាំលើវិស័យបរិស្ថាន ដើម្បីបង្ហាញអន្តរជាតិអំពីស្នាដៃ និងសមិទ្ធិផលដែលយើងបានធ្វើកន្លងមក ជួយឲ្យយើងអាចរកចំណូលបាន តាមរយៈ ប្រទេសដែលមានអព្យាក្រឹត្យកាបោននៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ជកោណរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នេះ ។

ជាមួយគ្នានេះ ការដាំដុះ និងស្តារព្រៃឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យមន្ទីរបរិស្ថានត្រូវរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើឱ្យបាន ១ឆ្នាំ ១០ម៉ឺនដើម សម្រាប់ចែកជូនដល់សាធារណៈជន។  ការអនុវត្របែបនេះ គឺជាភាពវៃឆ្លាតក្នុងការបំពេញការងារខណៈមន្ទីរយើងមានគ្នាតិច ហើយចង់សម្រេចបានលទ្ធផលធំ និងលឿនរហ័ស គឺត្រូវជំរុញឱ្យប្រជាពលរដ្ឋជួយ និងសហការជាមួយមន្ទីរ ទើបការងារទទួលបានលទ្ធផលល្អ ហើយជាការចាំបាច់ណាស់ ដែលមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវធ្វើការដោយមានការទទួលខុសត្រូវ មានការតាមដានការងារជាប្រចាំ និងធ្វើការដោយប្រាកដនិយម ដើម្បីរួមគ្នាសម្រេចបាននូវជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកថែរក្សានូវបរិស្ថាននៅក្នុងតំបន់៕

   

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31