នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងទទួលបានជោគជ័យ ដោយបានបញ្ចប់អំពីការតាមដាន និងត្រួពិនិត្យ លើផែនការសកម្មភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០១៨-២០២២ នាពេលកន្លងមក។ ក្នុងនោះគម្រោងក៏បានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ឧទ្យាននុរក្ស លើភាពជាអ្នកដឹកនាំ ការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន បច្ចេកវិទ្យាក្នុងការអភិរក្ស បច្ចេកទេសល្បាត និងការជួយសង្គ្រោះបឋមជាដើម។


ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរខ្ពស់ចំពោះកិច្ចសហការនេះ និងថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអភិវឌ្ឍរបស់ JICA ហើយឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ជានិច្ច ចំពោះកិច្ចសហការទាំងអស់ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់លើការងារអាទិភាពរបស់ក្រសួង ដែលត្រឹមតែរយៈពេល ២១ថ្ងៃ នេះ គឺមានមន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ជាច្រើន នៅក្នុងប្រទេសកម្ពុជា បានចូលរួមយុទ្ធនាកាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យ៉ាងផុសផុលផងដែរ។ ជាមួយគ្នានោះដែរ គោលដៅអាទិភាពទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ជាយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើម ជារៀងរាល់ឆ្នាំ ហើយចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់នឹងផ្តល់ ៣០ម៉ឺនដើម ផងដែរ។ ចំពោះអាទិភាពទី៣ ផ្តោតលើការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ដោយផ្លាស់ប្រែពីការចូលព្រៃកាប់ឈើ មកជានាំភ្ញៀវទេសចរណ៍ចូលព្រៃទស្សនាធនធានធម្មជាតិ ផ្តល់សេវាកម្មទេសចរណ៍ ដាំដំណាំហូបផ្លែ ដាំស្រូវ ទាំងនេះគឺជាការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ ជាមួយគ្នានោះ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) បានឯកភាពលើគោលដៅអាទិភាពរបស់ក្រសួង ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យជិតស្និទ្ធបន្ថែមទៀតខណៈ ដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕

 

      

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ