ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។


លោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី បានលើកឡើងថា សំណល់រឹងបានក្លាយជាក្តីបារម្ភ ហើយតាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី ជាមួយក្រសួងបរិស្ថានកន្លងមក បានអនុវត្តទៅលើគម្រោងការសិក្សាស្រាវជ្រាវ អំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយបានបង្កើតនូវវិធីសាស្ត្រស្រាវជ្រាវដើម្បីចងក្រង ប្រមូល និងវិភាគលើទិន្នន័យ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងសំរាម សំណល់រឹង។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា ជាយុទ្ធសាស្រ្តចម្បងក្នុងដំណាក់កាលទី១ របស់ក្រសួងបរិស្ថាន ជាអាទិ៍ក្រសួងបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ការអនុវត្តគោលការណ៍ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង ។


លើសពីនេះ ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីន ផលិតទឹកស្អាត ផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថា ប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។ ជាមួយគ្នានេះផងដែរ ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយដែលមិនអាចមើលរំលងបានផងដែរ ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍។

       

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប