ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ លោកអភិបាលស្រុកឱរ៉ាល់ ប្រធានមន្ទីបរិស្ថាន ព្រះសង្ឃ យុវជន កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរ ពាក់ព័ន្ធ កសិករ បានប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២៣ ដែលមានប្រធានបទស្ដីអំពី «យើងបង្កើនសកម្មភាពដើម្បីសន្តិភាព និងនិរន្តភាព» ដែលធ្វើនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


ក្នុងពិធីនោះផងដែរ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ លោកអភិបាលស្រុកឱរ៉ាល់ ប្រធានមន្ទីបរិស្ថាន ព្រះសង្ឃ យុវជន កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរ ពាក់ព័ន្ធ កសិករ យុវជនមកពីសហគមន៍អមលាំង ស្រុកថ្ពងចំនួន ៦ភូមិ កសិករនៅសហគមន៍ត្រពាំងជោ ១៤ភូមិ ដែលជាសមាជិក សមាគមន៍សរុបប្រមាណ ៥២១ នាក់ ស្រីចំនួន ៣៦៨ នាក់ ហើយបានដាំកូនឈើសរុប ៥០០ ដើមដែលកម្មវិធីចាប់ផ្ដើមម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១១:១៨ នាទី ថ្ងៃត្រង់។ កម្មវិធីនេះអាចដំណើរការទៅបានរលូន និងជោគជ័យលើសពីការគ្រោងទុក ដោយមានការជួយសម្រសម្រួលពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទាំងហិរញ្ញវត្ថុ និងទំនាក់ទំនង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្ដល់កូនឈើ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ