បន្ទាប់ពីដាក់ចេញនៅយុទ្ធនាការ ២២កញ្ញា « យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមរោងចក្រ » រោងចក្រចំនួន ៤ ចេញមុខមកប្រកាស និងប្តេជ្ញាចិត្តចូលរួមក្នុង យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

រោងចក្រទាំង ៤ ដែលបានប្តេជ្ញា ឈប់ប្រើថង់ប្លាស្ទិកនោះ រួមមាន ១. រោងចក្រកាត់ដេរ ម៉េងតុង ហ្គាមេន មេនូហ្វេកធឺរីង អិលធីឌី មានអ្នកចូលរួម ៧០០ នាក់។ ២. រោងចក្រកាត់ដេរ ម៉េងយី ហ្គាមេន មេនូហ្វេកធឺរីង ឯ.ក មានអ្នកចូលរួម ១២០០ នាក់។ ៣. រោងចក្របោកគក់ ម៉េងយ៉ាន ហ្គាមេន មេនូហ្វេកធឺរីង & វេត ប្រូសេសស៊ីង អិលធីឌី មានអ្នកចូលរួម ២៥០ នាក់ (រោងចក្រទាំង ៣ស្ថិតនៅក្នុងតំពន់តែ ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល)។ និងទី ៤. រោងចក្រកាត់ដេរ មីនម៉ាក (ខេមបូឌា) ខូ អិលធីឌី មានអ្នកចូលរួម ២៦២ នាក់ មានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សាទរយ៉ាងខ្លាំង ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំពីសំណាក់កម្មករ កម្មការនី ដែលបម្រើការងារក្នុងរោងចក្រទាំងបួនខាងលើ ហើយឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យរោងចក្រដទៃទៀតចូលរួមក្នុងយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាត និងគ្មានសារធាតុពុលកម្ពុជា។

គួរជម្រានជូនថា គិតមកត្រឹមថ្ងៃទី២៣នេះ កម្មករ កម្មការនី និងបុគ្គលិករោងចក្រសរុបចំនួន ២៤១២ នាក់ហើយ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយថង់ប្ទាស្ទិក ៕

  

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31