នៅថ្ងៃ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ សេចក្តីព្រាងផែនការសកម្មភាព សម្រាប់តភ្ជាប់ សេដ្ឋកិច្ច កម្ពុជា-ឡាវ វៀតណាម(CLV)នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មានគោលបំណងដើម្បីពិនិត្យ ទទួលធាតុចូល និងកែ សម្រួល​លើសេចក្តីព្រាងផែនការសកម្មភាព សម្រាប់តភ្ជាប់ សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម( CLV) ជាពិសេសផែនការទាក់ទងនឹងធនធានធម្មជាតិ បរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ឱ្យស្របទាំងក្នុងក្របខណ្ឌច្បាប់ គោលនយោ បាយ បច្ចេកទេស និង មានលទ្ឋភាពអនុវត្តបានមុនការពិភាក្សាម្តងទៀតជាមួយភាគី ឡាវ និងវៀតណាម នៅថ្ងៃទី២៨ ដល់៣០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះនៅខេត្តក្រចេះ៕

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន