នៅល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាថា លោកជំទាវនឹងចូលរួមចំណែកក្នុងយុទ្ធនាការ  “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”  ។   ការចូលរួមចំណែកនេះ នឹងធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ហើយការថ្លែងឡើងយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសម នាទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានលើកឡើងពីទិសដៅអាទិភាព ដែលក្រសួងបានកំពុងដាក់ចេញ គឺសំដៅឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់សំណល់ប្លាស្ទិក ដែលសំណល់ទាំងនោះ បាន បំភាយសារធាតុគីមីពុលចូលទៅក្នុងបរិយាកាសមានទឹក ដី ខ្យល់ ។ ហើយជាយុទ្ធសាស្រ្តបន្ត គឺការផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋឱ្យរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ ក្រសួងនឹងមានការលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទីក្រុងស្អាត និងប្រទេសកម្ពុជាទាំងមូលមានសោភ័ណភាពល្អ គ្មានសំណល់ប្លាស្ទិក ។

បន្ទាប់ពីបានទទួលស្តាប់នូវការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីអំពី ទិសដៅអាទិភាព ដែលក្រសួងបរិស្ថានបានដាក់ចេញរួចមក លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកជំទាវបានសន្យាថា នឹងផ្តល់ថវិកាគាំទ្រ ចូលរួមជាចំណែកក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបន្តរិតចំណងការទូតកម្ពុជា ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀត ៕

 

      

      

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ