ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាបានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមកលើកិច្ចការពារសត្វព្រៃ Mekong US និង ព្រៃឡង់បៃតង ហើយលើសពីនេះសហរដ្ឋអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការបន្ត លើការអភិវឌ្ឍអនាគតបៃតង(Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា សហរដ្ឋអាម៉េរិកបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីស្វែងយល់ពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល ។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបពីការងារអាទិភាពដែលក្រសួងបានដាក់ចេញ ទី១ គឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់ ។ កត្តានេះជាជោគជ័យមួយឈានឆ្ពោះទៅការគ្រប់គ្រងសំណល់ដោយប្រសិទ្ធិភាព។ ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង និងទី៣ គឺចូលរួមជាមួយដៃគូអន្តរជាតិដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន