លោក Chris Humphrey នាយកប្រតិបត្តិ និងជាទីប្រឹក្សាជំនួញនៃ EU-ASEAN រួមទាំងក្រុមធុរជនចំនួន ២៣រូបទៀត ប្តេជ្ញានឹងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង ចីរភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ក្រុមធុរជន EU-ASEAN បានលើកឡើងបែបបនេះ ក្នុងពេលទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ជាមួយការថ្លែងអំណរគុណចំពោះក្រុមធុរជនអឺរ៉ុប ដែលមានគំនិតផ្តួចផ្តើមក្នុងការគាំទ្រដល់ការងារអាទិភាពរបស់ក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានជំរុញឱ្យអ្នកវិនិយោគទាំងអស់ គិតគូរលើការវិនិយោគទាំងឡាយណា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ ជាក់ស្តែងដូចជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Bamboo នៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការកែច្នៃឬស្សីដែលទិញពីប្រជាសហគមន៍ និងផ្តល់ប្រាក់ចំណូលដែលបានមកពីការលក់ទៅឱ្យប្រជាសហគមន៍វិញ ដែលនេះជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត។

សូមរម្លឹកជូនថា ការជំរុញ និងផ្តល់ឱកាសឱ្យមានការវិនិយោគពីធុរជនអឺរ៉ុប-អាស៊ាននេះ គឺស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនុចទី៥នៃគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង